នេត សុចរិយា ស្អិតល្មួតជាមួយបុរសវ័យកណ្តាល ល្បីថាជាថៅកែ
កញ្ញា នេត សុចរិយា ពិធីការិនីកម្មវិធី “ផ្ការីក” របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងមន្ទិលថាមានទំនាក់ ទំនងលើសពីធម្មតាជាមួយបុរសវ័យកណ្តាលម្នាក់ ដែលគេដឹងថា ជាថៅកែវ័យក្មេងមួយរូប។មន្ទិលសង្ស័យនេះ កើតមានស្របពេលដែលគេឃើញថា ពិធីការិនីវ័យ២១ឆ្នាំរូបនេះ ហាក់មានដំណើរជាប់ស្អិតជាមួយថៅកែវ័យជាង ៣០ឆ្នាំរូបនេះ ក្នុងនោះទាំងកម្មវិធីសិល្បៈ រួមទាំងកម្មវិធីឯកជនខ្លះផង គេឃើញពួកគេទាំងពីរនៅជាមួយគ្នា។ ប្រភពម្នាក់បានបង្ហើបពីរឿងនេះ ហើយគេបានដាក់ការសង្ស័យផ្ទាល់ខ្លួនថា នេត សុចរិយា និងថៅកែវ័យក្មេង អាចមានទំនាក់ហួសពីករណីកិច្ចការងារ ខណៈពិធីការិនីរូបនេះ ក៏ទើបតែបាក់បែកចំណងស្នេហ៍ទី១មួយផង។
ប៉ុន្តែយ៉ាងណា ប្រភពប្រាប់ថា រូបគេមិនបានស្គាល់ឈ្មោះបុរសនោះទេ គឺគ្រាន់តែដឹងថា ជាជនជាតិម៉ាឡេស៊ី និងជាថៅកែម្នាក់ ដែលមានជំនួញជួយដូរទៅលើផ្នែកភេសជ្ជៈប្រភេទស្រវឹងល្បីឈ្មោះមួយ ដែលកំពុងចរាចរណ៍ក្នុងប្រទេសកម្ពុជាយើង។
ពាក់ព័ន្ធបញ្ហានេះ តារាសម្ដែង និងពិធីការិនី នេត សុចរិយា បានទទួលស្គាល់ភាពស្និទ្ធស្នាលជាមួយបុរសវ័យជាង ៣០ រូបនោះ ប៉ុន្តែបានច្រានចោល រឿងដែលថាទំនាក់ទំនងពួកនាងស្ថិតក្នុងចំណងស្នេហ៍។ “ខ្ញុំ និងគាត់ មិនមែនជាគូស្នេហ៍អីទេ គ្រាន់តែរាប់អានគ្នាក្នុងការងារប៉ុណ្ណោះ”។ ចរិយា បន្ថែម។ ទោះយ៉ាងណា នាង ទទួលស្គាល់ថា ថៅកែក្មេងរូបនេះ ស្អាត សង្ហារ និងរួសរាយទៀត។
តារាដែលគ្រោងចាប់អាជីពជាពិធីការិនីនៅទូរទស្សន៍ MyTV រូបនេះ ប្រាប់បន្ថែមថា បុរសនោះជាជនជាតិសាំងហ្គាពួរ កាត់ម៉ាឡេស៊ី តែគាត់មករកស៊ីនៅខ្មែរយូរហើយ ហើយស្គាល់គ្នាដោយសារ នាងដឹកនាំក្រុមការងារចេញចូលធ្វើការក្នុងកម្មវិធីរបស់បុរសរូប នោះប៉ុណ្ណោះ គឺកម្មវិធីជប់លៀងស្រា Chivas នៅតាមក្លឹបនានា។ ចរិយា ទទួលស្គាល់ថា នាងមានទំនាក់ជិតស្និទ្ធជាមួយថៅកែសាំងហ្គាពួររូបនេះ ប៉ុន្តែមិនមែនផ្លូវស្នេហាឡើយ។
រូបថត៖ បណ្តាញសង្គម នេត សុចរិយា
អត្ថបទ៖ នេត សុចរិយា បង្ហើបថាមានស្នេហ៍
ក្រៅពីភាពជិតស្និទ្ធជាមួយ ថៅកែខាងលើ កាលពីថ្ងៃបើកសម្ពោធរឿង
“ម៉េចដែរ? ខ្លាចអត់?” នៅ Platinum Cineplex កញ្ញា នេត សុចរិយា
ក៏ឃើញមានបុរសវ័យក្មេងម្នាក់ដើរតាមដែរ។ ប៉ុន្តែបញ្ហានេះ នាង
ប្រាប់ថា បុរសនោះគ្រាន់តែមិត្តភ័ក្តិធម្មតាប៉ុណ្ណោះ។
“ជាមិត្តភ័ក្ដិទេ គេចង់មើលកុន ហើយថ្ងៃហ្នុងគេបើកឲ្យមើល Free
ក៏នាំគាត់ទៅ មិនមែនមិត្តប្រុសអីទេបង!”។ពិធីការិនីកម្មវិធី “ផ្ការីក” កញ្ញា នេត សុចរិយា ទើបបានបាក់បែកចំណងស្នេហ៍ទីមួយជាមួយបុរសជាមន្ត្រីរាជការមួយ រូប។ ប៉ុន្តែនាង ថា មិនចង់ចាប់ផ្តើមជីវិតស្នេហាម្តងទៀតក្នុងពេលឆាប់ៗនេះទេ ព្រោះឥឡូវការងារកំពុងរវល់ខ្លាំង ខណៈត្រៀមទទួលការងារនៅ MyTV ឆាប់ៗនេះ៕
Subscribe to:
Posts
(
Atom
)
No comments :
Post a Comment